លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំរៀបចំផែនការងារពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិ២១
កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការងារពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិ២១ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។
នៅក្នុងកិច្ចប្រជុំ ដោយមានសមាសភាពចូលរួមពីលោកស្នងការរង លោកអធិការនគរបាលស្រុក-ក្រុង ពាក់ព័ន្ធ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ៕