Breaking News: ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូប ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យបង្ហាញខ្លួននៅអង្គភាពសាមីយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ជាកំណត់!
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតបង្គាប់ការលេខ ០៣.កស.ជ.ក.២៥ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្រូវឲ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូបបង្ហាញខ្លួននៅអង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ជាកំណត់។ នេះបើតាមលខិតបង្គាប់ការដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃនេះ។
នៅក្នុងលិខិតបង្គាប់ការលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា ក្នុងករណីដែលសាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះរាល់វិធានការរដ្ឋបាល។
នៅក្នុងលិខិតបង្គាប់ការ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូបដែលត្រូវបង្ហាញខ្លួនរួមមាន៖ ១- ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ ២- លោក មាស វឌ្ឍនា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ៣- លោក គង់ ខេមរា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ៤- លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ៥- លោកស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ៦- លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ៧- លោក ឈីវ អ៊ុចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ៨- លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ៩- លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ១០- លោក អៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១១- លោកស្រី សាត ធីតា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១២- លោក តូច ឧត្តម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១៣- លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ១៤- លោក កែវ ភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ១៥- លោក ភួង ពុទ្ធារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ១៦- លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ១៧- លោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ១៨- លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ ១៩- លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ២០- លោក សំ ប៊ុនពៅ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ២១- លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ២២- លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ២៣- លោក ចាន់ដា រ៉ាវង្ស ព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។
នៅក្នុងលខិតដដែលបញ្ជាក់ទៀតថា សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាព៕