លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៥ ខែមេសា រកឃើញយានយន្តល្មើស១៥៩គ្រឿង

(ភ្នំពេញ)៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង១៤៖០០ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥)បានឲ្យដឹងថា ចំនួនគោលដៅសរុប ១៤១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤២គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៤គ្រឿង និងម៉ូតូ ២១៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៥៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៤គ្រឿង និងម៉ូតូ ១៣៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៥ ថ្ងៃ ពីថ្ងៃទី៣១-៥ ខែមេសា ឆ្នាំ២០២៥បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,២៨៣គ្រឿង, រថយន្តធំ ១៦គ្រឿង, រថយន្តតូច ៩៨៧គ្រឿង, ម៉ូតូ ១,២៨០គ្រឿង។

ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ១,៣៧៦គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥៩០គ្រឿង និងម៉ូតូ ៧៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង