ស្នងការនគរបាលខេត្តកំពង់ឆ្នាំងជំរុញដល់សមាជិកអតីតយុទ្ធជនត្រូវខិតខំបង្ករបង្កើនផលដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍ ជួបសំណេះសំណាល ជាមួយអតីតយុទ្ធជននៅដីសម្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិ ដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាជិក និងគ្រួសារសមាជិក ដែលចូលរួមគោរពអនុវត្ត យ៉ាងម៉ឹងម៉ាត់តាមគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណា ផ្ដល់សុខុមរម្យនា ជូនប្រទេសជាតិ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ថ្លែងលើកឡើងអំពី ស្នាដៃ និងគុណបំណាច់ របស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិរយៈពេលកន្លងមក បានចូលរួមចំណែក ថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រហូតប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ស្ថេរភាពនយោបាយ មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។

ជាមួយគ្នានោះ លោកស្នងការបានជំរុញដល់សមាជិកត្រូវខិតខំបង្ករបង្កើនផលដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង។

ទន្ទឹមគ្នានោះ លោកស្នងការបានជួយឧបត្ថម្ភរួមមាន៖ ១-អតីតយុទ្ធជនទាំង៨គ្រួសារ ទទួលបាន អង្ករទម្ងន់ ១០០គីឡូ
ក្រាម ថវិកា ២០០,០០០រៀល, ២-មេភូមិ ថវិកា ១០០,០០០រៀល, ៣-សមាជិកអតីតយុទ្ធជនចូលរួម ៤៤នាក់ ទទួលថវិកាមួយចំនួន សរុបថវិកា ៥,៨៦០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង