ពុទ្ធោ នៅសល់តែតុក្កតា កុមារតូចម្នាក់បានស្លាប់ យុវជន ស.ស.យ.ក ម្នាក់ក៏បានស្លាប់ ខណៈពូមីងបង្កើត២នាក់ទៀតក៏បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលេីកំណាត់ផ្លូវជាតិលេខ១​

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីងដែលបណ្តាលឲ្យមនុស្ស៤នាក់បានស្លាប់ ក្នុងនោះក៏មានកុមារីម្នាក់អាយុទើប១ខួបក៏បានស្លាប់ផងដែរ ដោយបន្សល់ទុកតែកូនតុក្កតាមួយ។

តាមប្រភពថា ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងរវាងរថយន្តដឹកផ្លែឈើ និងរថយន្តហាយឡនឌ័រ បេីកបរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនបណ្ដាលឲ្យបុកគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ក្បែរស្ថានីយ៍ប្រឹងឥន្ទនៈ PTT ស្ថិតក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។

តាមប្រភពបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានប្អូនស្រីម្នាក់ឈ្មោះ ឈឿន ម៉ាលីយ៉ា ជាយុវជន ស.ស.យ.ក សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដ៏សកម្មម្នាក់ដែលតែងតែធ្វើសកម្មភាពជួយសង្គមជាច្រើនកន្លងមក រួមទាំងពូបង្កើត មីងបង្កើត និងក្មួយបង្កើតក៏បានស្លាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង