ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនខុសច្បាប់

កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១១៖០៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចភូមិស្រែខឿន ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនឹះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកវរសេនីយ៍ឯក ជ្រិន សុទ្ធា​ អធិការនគរបាលស្រុកសំបូរ ចាត់ឲ្យកម្លាំងជំនាញស្រុក សហការជាមួយប៉ុស្ដិ៍នគរបាលសំបូរចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅចំណុចខាងលើ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាង និងសម្ភារះរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ,ទូរស័ព្ទដៃចំនួន២គ្រឿង
,ម៉ូតូចំនួន២គ្រឿង,កាំភ្លេីងកែច្នៃចំនួន៤ដេីម, ថង់សំរាប់ដាក់គ្រឿងញៀន,សម្ភារះសំរាប់ជក់ និងជញ្ជីងថ្លឹងគ្រឿងញៀន១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង