នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសេីរយុវជនអាយុក្រោម ១៩ឆ្នាំ​ U19 ទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅបណ្ដាញតេលេក្រាមនាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះសារដូច្នេះថា តាសូមអបអរសាទរ និងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ​ U19) ដែលទេីបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា តាជូនពរចៅៗទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង