កម្លាំងPMខេត្តតាកែវបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវនៅវេលាម៉ោង ១០:២០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣បានចុះបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្ដែង នៅចំណុចផ្លូវលំ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ង៉ែត មករា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិត្រាំខ្នារខាងលិច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺរួមជាមួយវត្ថុតាង៖ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ទម្ងន់ ៥,៩២ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, សម្ភារៈសេពថ្នាំញៀន១, ទូរស័ព្ទ២គ្រឿងម៉ាក, ម៉ូតូ១គ្រឿងម៉ាកហុងដាC125 ១គ្រឿង ពណ៌ខ្មៅ គ្មានផ្លាកលេខ គ្មានក្បាំង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

គួរជម្រាបថា ទាក់ទិនករណីចុះបង្ក្រាបខាងលើ គឺដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង