អភិបាលខេត្តកណ្ដាល៖ ល្បែងគ្មានផលចំណេញទេ គឺជាជ្រោះនៃមហន្តរាយ!
កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានសង្កត់ធ្ងន់ថា «ល្បែងគ្មានផលចំណេញទេ គឺជាជ្រោះនៃមហន្តរាយ»។
ការសង្កត់ធ្ងន់របស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឦ
នៅលើទំព័រហ្វេសប៊ុក ឯកឧត្ដមបានបន្តថា «អប់រំផង ណែនាំផង ឃាត់ខ្លួនវាស់កំពស់ផង នៅតែមានអ្នកលបលួចបេីកល្បែង អ្នកចូលលេងល្បែង»។
ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់អ្នកញៀនជៀសឲ្យឆ្ងាយ អ្នកបេីកល្បែងអេីយ ឈប់ទៅ ពន្ធនាគារចង្អៀតខ្លាំងណាស់៕