រន្ទះបាញ់កុមារម្នាក់ស្លាប់ពេលមេឃកំពុងភ្លៀងនៅបាត់ដំបង

កុមារម្នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលមោងឫស្សី បានឲ្យដឹងថា គ្រោះថ្នាក់រន្ទះបាញ់នេះ បណ្តាលឲ្យស្លាប់កុមារម្នាក់ ឈ្មោះ រិទ្ធី ភុន ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ រិទ្ធី ភុន ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពកុមាររងគ្រោះត្រូវបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង