ឃាត់ខ្លួនម្ដាយម្នាក់ពីបទឃាតកម្មលើកូនខ្លួនឯងអាយុ៣ខែ

ស្ត្រីជាម្ដាយម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានសម្លាប់កូនខ្លួនឯងអាយុទើប ៣ខែ។ ការឃាត់ខ្លួននេះបន្ទាប់ពីមានការស៊ើបអង្កេតពីក្រុមការងារអង្គភាពការពារកុមារ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

យោងតាមអង្គភាពការពារកុមារចុះផ្សាយថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ ឲ្យដឹងថា ម្តាយកុមាររងគ្រោះ ដែលមានអាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីធ្វើការសាកសួរបន្ថែម រហូតឈានទៅដល់ការឆ្លើយសារភាពអំពីសកម្មភាពសម្លាប់កូនរបស់ខ្លួន និងត្រូវបានកម្លាំងសមត្ថកិច្ចចោតពីបទឃាតកម្មដោយចេទនា។

ហេតុការណ៍នៃការស្លាប់ទារកអាយុ៣ខែដោយលង់ទឹកនេះ កើតឡើងនៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង