ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះបំពេញទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដើម្បីពិនិត្យលើវឌ្ឍនភាពនិងបញ្ហាប្រឈម

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងរកនូវបញ្ហាប្រឈមនានា និងរកដំណោះស្រាយ។

ក្នុងដំណើរនៃទស្សនកិច្ចខាងលើនេះ មានការអញ្ជើញពីឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ប្រតិភូអមដំណើរ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី។

គួរជម្រាបជូនថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បាន​អញ្ជើញជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង