លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដាក់បទបញ្ជាយ៉ាង​តឹងរ៉ឹងឲ្យតាមស្រាវជ្រាវរកមុខសញ្ញាបង្ហោះម៉ូតូនៅស្រុកកោះធំរហូតដល់ឃើញ និងបានកោះហៅឪពុកម្ដាយមកធ្វើកិច្ចសន្យានិងលិខិតធានា

ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងជំនាញអធិការដ្ឋានស្រុកកោះធំបានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈបានចំនួន០៦នាក់ ដែលបានបង្ហោះកាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចផ្លូវជាតិ១២៩ ស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) និងភូមិកំពង់សំបួរឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្រុមក្មេងទំនើងទាំង៦នាក់ រួមមាន៖ ១៖ ឈ្មោះ លីម ណាសៀត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ។២៖ ឈ្មោះ ស្មាន រ៉សាត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ។៣៖ ឈ្មោះ លី សាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ។ ៤៖ ឈ្មោះ ភេត យូរី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ សិស្ស។ ៥៖ ឈ្មោះ ហ៊ន សេងហាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ សិស្ស។៦៖ ឈ្មោះ នៅ មេសា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរសិស្ស។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ១៖ ម៉ូតូហុងដាសង់ C125 ពណ៌សស៊េរី ២០១៨ មានស្លាកលេខ ភ្នំពេញ 1CL-7966។, ២៖ ម៉ូតូស៊ុយស៊ូគី និច ពណ៌ស លាយក្រហម មានស្លាកលេខ1Z-7325, ៣៖ ម៉ូតូហុងដាសង់ C125 ពណ៍ខ្មៅ មានស្លាកលេខភ្នំពេញ1IP-8880 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈហើយត្រូវបានសមត្ថកិច្ចឃាត់យកមកអប់រំនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា
ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានចាត់ឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ដឹកនាំកម្លាំងជំនាញស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំណុះធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១ ទូទាំងស្រុកកោះធំ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា លុះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨៖៣០នាទី សមត្ថកិច្ចជំនាញស្រុកកោះធំ បានសហការគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នាំយកក្រុមក្មេងទំនើងដែលមានគ្នាចំនួន៦នាក់ បានជិះម៉ូតូចំនួន០៣មានម៉ាកស៊ុយស៊ូគីនិចចំនួន០១គ្រឿងនិងម៉ាក ហុងដាសង់C125 ចំនួន០២គ្រឿង ដោយបាននាំគ្នាជិះបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ១២៩នឹងលើផ្លូវជាតិលេខ២១ នៅចំណុចខាងលិចផ្សារព្រែកបិ និង នៅមុខវត្តកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ នៅពេលធ្វើសកម្មភាពបង្ហោះម៉ូតូពួកគេបាននាំគ្នាថតរូបភាពវិដេអូតាមរយៈទូរសព្ទ័ហើយយកមកបង្ហោះនៅតាមបណ្តាញសង្គមFacebook សង្គមTik Tok ជាការកំសាន្តលេងសប្បាយរបស់ពួកគេ ធ្វើអោយប៉ះពាល់និងខូចសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវជាតិ និងខុសច្បាប់ចរាចរណ៍ផ្លូវគោកនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកដទៃទៀតផង។

ក្រោយពីសួរនាំរួចសមត្ថកិច្ចបានកោះអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះមកធ្វើការណែនាំ និងអប់រំធ្វើកិច្ចសន្យានិងលិខិតធានា ដើម្បីនាំយកកូនៗ របស់គាត់ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង