ឃាត់ខ្លួនជនសង្ស័យ៥នាក់បញ្ជូនទៅតុលាការ!

កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធអំពើលួចនិងជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៩៖៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា ជនសង្ស័យទាំង៥នាក់ រួមមាន៖១.ឈ្មោះ សៅ សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងសំណង់។,២.ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។,៣.ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងសំណង់។៤.ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។និង៥.ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ជនសង្ស័យទាំង៥នាក់បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចជាច្រើនលើកនូវសម្ភារ សំណង់ និងសម្ភារមួយទៀត នៅចំណុចដីឡូតិ៍ខាងលើ ពិតប្រាកដមែន និងធ្លាប់លួចសម្ភារសំណង់នៅក្នុងការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ។ ចំណែកឯជនសង្ស័យឈ្មោះ សៅ ហ៊ុយ បានឲ្យដឹងទៀតថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំ​ ពាក់ព័ន្ធករណីហិង្សា។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង