ក្រសួងសាធារណការបង្ហាញពី «មូលដ្ឋានគ្រឹះនៃការបើកបររថយន្ត ដែលត្រូវតែចងចាំ និងយកចិត្តទុកដាក់បំផុត»
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញជាសាធារណៈពី «មូលដ្ឋានគ្រឹះនៃការបើកបររថយន្ត ដែលត្រូវតែចងចាំ និងយកចិត្តទុកដាក់បំផុត» ដើម្បីបើកបររថយន្តមានសុវត្ថិភាព អ្នកបើកបរត្រូវគ្រប់គ្រង ល្បឿន និងការកាច់ចង្កូត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបានឲ្យដឹងបន្តថា ការបើកបរមានសុវត្ថិភាព តម្រូវការដូចខាងក្រោម៖១៖ ជំនាញបើកបរ (បង្កើនល្បឿន, កាច់ចង្កូត, ឈប់, ថយក្រោយ), ២៖ ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបរ និង៣៖ ចតត្រូវចាប់ហ្វ្រាំងដៃមុនចាកចេញពីរថយន្ត។
ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។ នេះជាការលើកឡើងបន្ថែមរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៕