ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវអញ្ជើញកាន់បិណ្ឌនៅវត្តព្រៃច្រាបនិងវត្តចំការដូងក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់វាលពង់ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែតុលា ឆ្នាំ២០២៣ បានចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រៃច្រាបនិងវត្តចំការដូងក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីកាន់បិណ្ឌខាងលើ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់វាលពង់ សូមជូនពរ បងប្អូនប្រជាពលរដ្ឋរីករាយជួបជុំគ្រួសារនិងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
គួរជម្រាបជូនថា ឯកឧត្តម លី ច័ន្ទតុលា ព្រមទាំងលោកជំទាវ និងក្រុមការងារបាននាំយកទេយ្យទានមានជាគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ រួមមាន៖អង្ករ១បេ៥០គីឡូ ក្នុង១វត្ត ចំនួន២បេ, ប្រេងខ្យង ក្នុង១វត្ត ចំនួន១២ដប, ប្រេងឆា ក្នុង១វត្ត ចំនួន១កេះ, ទឹកត្រី ក្នុង១វត្ត ចំនួន២យួរ, ទឹកសុីអុីវ ក្នុង១វត្ត ចំនួន២យួរ, ស្ករស ក្នុង១វត្ត១០គីឡូ, អំបិល ក្នុង១វត្ត ១០គីឡូ, ម្ស៉ៅស៊ុបខ្នរ ក្នុង១វត្ត ចំនួន១០កញ្ចប់, សាប៊ូម្ស៉ៅ ក្នុង១វត្ត១០គីឡូ, ទឹកសុទ្ធ ក្នុង១វត្ត ចំនួន២កេស, ទឹកក្រូច ក្នុង១វត្ត ចំនួន២កេស,បច្ច័យកសាង ក្នុង១វត្ត ចំនួន ១០០ដុល្លាអាមេរិក,បច្ច័យទ្រទង់វត្ត ក្នុង១វត្ត ចំនួន ១០០ដុល្លាអាមេរិក, បច្ច័យបួនព្រះសង្ឃចំនួន១៨អង្គនៅវត្តចំការដូងសរុបចំនួន៣៩ម៉ឺន, បច្ច័យបួនព្រះសង្ឃចំនួន ២៤ អង្គនៅវត្តព្រៃច្រាបសរុបចំនួន ៥១ ម៉ឺន
១៤. បច្ច័យចូលរួមកាន់បិណ្ឌវេនទី៧ វត្តព្រៃច្រាបចំនួន២០ម៉ឺនរៀល, បច្ច័យបួនជូនលោកតាលោកយាយទាំងអស់ ប្រជាការពារទាំងអស់ក្នុងម្នាក់ចំនួន១ម៉ឺនរៀល សរុបចំនួន ៗ២លានរៀល, ជូនស្ត្រីទើបសម្រាលកូនចំនូន ៨ម៉ឺនរៀល និងជូនស្ត្រីកើតជំងឺមហារីកដោយសារការដកធ្មេញខ្លួនឯងចំនួន២០ម៉ឺនរៀល (បន្ថែមពីលើជំនួយកន្លងមក)៕