ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល ឯកឧត្ដម លាវ ស្រេង ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសម្របសម្រួលបញ្ចប់បញ្ហា នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតក្នុងភូមិសាស្រ្ដ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល ដោយសន្ដិវិធី និងបានអនុឱ្យ រថយន្ដគិលាសង្គ្រោះរបស់មន្ទីរពេទ្យបានដឹកជញ្ជូនអ្នកជំងឺឡើងវិញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ។
យើងខ្ញុំសូមគោរពជូនពរ ដល់ឯកឧត្ដម និងសមត្ថកិច្ចពាក់ព័ន្ធទទួលបាននូវពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ការងារ៕