ឯកឧត្តម សួន សុម៉ាលីន បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងជាមួយរបៀបវារៈចំនួន៥

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែងជាមួយរបៀបវារៈចំនួន៥ រួមមាន៖

*ទី១-សេចក្តីរាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រៃវែង ប្រចាំខែមករា និងទិសដៅអនុវត្តន៍ខែកុម្ភៈ ឆ្នាំ២០២៤
*ទី២-បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ពិសេសកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ
*ទី៣-សេចក្តីរាយការណ៍របស់អនុគណៈកម្មការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
*ទី៤-មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
*ទី៥-បញ្ហាផ្សេងៗ។

គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណជាង ១០០រូប៕

អត្ថបទដែលជាប់ទាក់ទង