ជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នា២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL3) របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបនឹងជំងឺកូវីដ-១៩ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នា២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL3) របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្រោមក្របខណ្ឌគម្រោងឆ្លើយតបនឹងជំងឺកូវីដ-១៩ (COVID-19 ERP) ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមសាស្រ្តាចារ្យ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល តំណាងធនាគារពិភពលោក តំណាងក្រុមហ៊ុន ASBIC Construction និងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធ នៃក្រសួងសុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានគូសបញ្ជាក់ថឆ កិច្ចប្រជុំនេះមានគោលបំណងចំនួន៥ រួមមាន៖

១៖ ពិនិត្យវឌ្ឍភាពការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL3)។

២៖ បញ្ហាប្រឈមនានាក្នុងអំឡុងពេល នៃការងារសាងសង់

៣៖ ពិភាក្សារកដំណោះស្រាយ ដើម្បីជម្រុញការងារសាងសង់ឱ្យបានរលូន។

៤៖ ជ្រើសរើសសម្ភារៈ ដើម្បីត្រៀមបំពាក់ក្នុងអគារមន្ទីរពិសោធន៍ បន្ទាប់ពីបញ្ចប់ការងារសាងសង់។

៥៖ កំណត់ផែនការដែលត្រូវអនុវត្តបន្ត
ជាលទ្ធផលការងារសងសង់បានដំណើរការរលូន និងសម្រេចបានដូចផែនការដែលបានគ្រោងទុក

 

 

អត្ថបទដែលជាប់ទាក់ទង