រដ្ឋមន្ត្រី​ ប៉េង ពោធិ៍នា ឡេីង​ការពារសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងកិច្ចប្រជុំវិសាមញ្ញពេញអង្គ នៃរដ្ឋសភា ដើម្បីស្នើសុំការអនុម័ត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំវិសាមញ្ញពេញអង្គនៃរដ្ឋសភា នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។​ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួម​ ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរបៀបវារៈ នៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ ប៉េង ពោធិ៍នា បានអញ្ជេីញឡេីង​ការពារសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងកិច្ចប្រជុំវិសាមញ្ញពេញអង្គ នៃរដ្ឋសភា ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង