មេប៉ូលិសក្រសួងមហាផ្ទៃប្រើកណ្ដាប់ដៃដែកបណ្ដេញមន្ដ្រីនគរបាល៥៩នាក់ទៀត ចេញពីក្របខ័ណ្ឌ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន៥៩នាក់ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង។

បើយោងតាមប្រកាសដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនោះរួមមាន៖
*ទី១៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន៣នាក់។
*ទី២៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន៣នាក់
*ទី៣៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន៦នាក់។
*ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៤នាក់។
*ទី៥៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣នាក់។
*ទី៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន១នាក់។
*ទី៧៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១នាក់។
*ទី៨៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១នាក់។
*ទី៩៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៤នាក់។
*ទី១០៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន៣នាក់។
*ទី១១៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៦នាក់។
*ទី១២៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១នាក់។
*ទី១៣៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន២នាក់។
*ទី១៤៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន២នាក់។
*ទី១៥៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៥នាក់។
*ទី១៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន១នាក់។
*ទី១៧៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣នាក់៕

ខាងក្រោមនេះ ជាលិខិតរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស សុខា៖

អត្ថបទដែលជាប់ទាក់ទង