សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យតែងតាំងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ។

គួរជម្រាបជូនថា មុនត្រូវបានតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន មានតួនាទីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

តាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបានថា ពិធីប្រកាសចូលកាន់តំណែង បើមិនមានអ្វីប្រែប្រួលទេនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង