ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់កម្លាំងនគរបាលទូទាំងខេត្ត អធិការក្រុង-ស្រុក មេបញ្ជាការវរ: លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ឲ្យអនុវត្តការងារចំនួន១៥ចំណុច
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធដែលបានបំពេញការងារ តួនាទី ភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រុញដល់កម្លាំងនគរបាលទូទាំងខេត្ត លោកអធិការក្រុង-ស្រុក មេបញ្ជាការវរ: លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍៖
*១៖ ត្រូវពន្លឿនការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (ចុះបញ្ជីដីធ្លី)។
*២៖ បន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ក្តាប់រាល់ព័ត៌មាន សន្តិសុខព្រំដែន
*៣៖ ត្រូវពង្រឹងការគ្រប់គ្រង សម្ភារៈ អាវុធ រថយន្ត មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យបានល្អព្រោះពេលនេះជារដូវក្តៅ
*៤៖ ត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង
*៥៖ ពង្រឹងគ្រប់គ្រងហាងបញ្ចាំ និង បង្ក្រាបទីផ្សារចោរកម្ម
*៦៖ ពង្រឹងទប់ស្កាត់ បង្ក្រាប បទល្មើសឆ្លងដែនខុសច្បាប់
*៧៖ បន្តស្រាវជ្រាវបង្ក្រាបល្បែងស៉ីសងខុសច្បាប់
*៨៖ បន្តស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន
*៩៖ ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណ: ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
*១០៖ ពង្រឹង បង្ការ បង្ក្រាប ការរំលោភយកដីរដ្ឋ និងបទល្មើសនេសាទខុសច្បាប់
*១១៖ បន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ទំនិញក្លែងក្លាយ និង អាហារខូចគុណភាព
*១២៖ បន្តផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ អ្នកដំណើរ និងសិស្សសាលា
*១៣៖ ពង្រឹងគ្រប់គ្រងស្ថិតិ និង ការស្នាក់នៅរបស់ជនបរទេស
*១៤៖ ពង្រឹងការគ្រប់គ្រងកម្លាំងប្រជាការពារ បើកវគ្គបណ្តុះបណ្តាល និងឧបត្ថម្ភគាំទ្រពួកគាត់
*១៥៖ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕