លោកមេបញ្ជាការ សំ តុលា៖ ការទទួលអំណោយពីសប្បុរសជន នេះដោយសារតែអំពើល្អបម្រើប្រជាពលរដ្ឋអស់ពីកាយចិត្តរបស់កងកម្លាំងកងរាជអាវុធហត្ថ

(កណ្ដាល)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្ដមសេនីយ៍ត្រី សំ តុលា នៅថ្ងៃអាទិត្យ ថ្ងៃ១៣ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តទទួលអំណោយសប្បុរសជន ជាសម្ភារៈ គ្រឿងឧបភោគបរិគោគមួយចំនួន ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តកណ្តាល។ 

លោកឧត្ដមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ថា នេះដោយសារតែអំពើល្អបម្រើប្រជាពលរដ្ឋអស់ពីកាយចិត្តរបស់កងកម្លាំងកងរាជអាវុធហត្ថ និងការគោរពស្រលាញ់ពេញចិត្ត ពីមហាជនដល់កងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល។ 

ក្នុងឱកាសនោះ លោកមេបញ្ជាការមានក្តីសោមនស្សរីករាយក្រៃលែង និងថ្លែងអំណរអរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាដែលមិនអាចកាត់ថ្លៃបាន ពេញចិត្តគាំទ្រដល់កងរាជអាវុធហត្ថ ខេត្តកណ្តាល។ 

លោកមេបញ្ជាការ សំ តុលា សូមជូនពរឲ្យមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង