កម្លាំងប៉ូលិសខេត្តកណ្ដាលបញ្ជូនខ្លួនអតីតចាងហ្វាង២នាក់ទៅតុលាដើម្បីចាត់ការតាមនីតិវិធី

កណ្ដាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺបន្ថែមស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិរវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលបានកើតឡើងកាលពីវេលាម៉ោងង១២៖១០នាទីនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សបានបន្តថា ចំពោះករណីខាងលើនេះ កាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់ លុះមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានស្រាវជ្រាវអនុវត្តច្បាប់ទៅលើជនសង្ស័យដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់។

ប្រភពបានបន្ថែមថា ជនសង្ស័យចំនួន៦នាក់ប៉ុន្តែបានឃាត់ខ្លួន០២នាក់៖ ១-ឈ្មោះ ជាវ គីមលាង អតីតចាងហ្វាងគេហទំព័រ គ្រុឌ០១ បានឃាត់ខ្លួន និង២-ឈ្មោះ ទុយ រិទ្ធី អតីតចាងហ្វាងគេហទំព័រ ខេភីញូ បានឃាត់ខ្លួន។ ៣-ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 បានគេចខ្លួន។ ៤-ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ បានគេចខ្លួន។ ៥-ឈ្មោះ ឃឹម យ៉ុន  គេហទំព័រ ស្លាបប៉ាការ បានគេចខ្លួន។ ៦-ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរបានគេចខ្លួន។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង