ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អញ្ជើញទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសកលវិទ្យាល័យ City University of Paris
(ប៉ារីស,បារាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត (Doctor of Business Adminitration) ពីសកលវិទ្យាល័យ (City University of Paris)។
ក្នុងពិធីទទួលសញ្ញាប័ត្រនេះ ក៏មាននិស្សិតចូលរួមចំនួន ១៣៥នាក់ ដែលមកពី១០ប្រទេស ក្នុងនោះមាន កម្ពុជា ថៃ ពីលីពិន ឥណ្ឌូណេស៊ី សឹង្ហបូរី ចិន អូស្រ្តាលី បារាំង អាលីម្លង់ និងឥណ្ឌា ផងដែរ៕