ស្ត្រីជនជាតិអាឡឺម៉ង់ម្នាក់ប្ដឹងប៉ូលិសខេត្តបាត់ដំបងឲ្យជួយស្វែងរកទូរស័ព្ទរបស់គាត់ ខណៈគាត់ខ្លួនឯងបានជ្រុះបាត់ទូរស័ព្ទដៃម៉ាកIPho​ne 13មួយគ្រឿង

បាត់ដំបង៖ នៅវេលាម៉ោង០១​៖​៣០​នាទីរសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​​ មានករណីជនជាតិអាឡឺម៉ង់​ឈ្មោះ​ An na Help ភេទស្រី​ បានជ្រុះបាត់ទូរស័ព្ទដៃម៉ាកIPho​ne 13 (មានស្រោមទូរស័ព្ទដូចរូបភាព)​ ខណៈពេលគាត់ធ្វើដំណើរតាមផ្លូវផ្ទះសំណាក់ The Lux Villa រួច​បត់កែងតាមសណ្ឋាគារ Jasmine​ ហើយគាត់បានទៅដាក់ពាក្យបណ្ដឹងនៅការិយា​ល័យនគរបាលទេសចរណ៍​ នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង ដើម្បីជួយស្វែងរកទូរស័ព្ទគាត់ដែលបាត់នោះ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។

ស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត​បាត់ដំបងបានប្រទះឃេីញទូរស័ព្ទដូចខាងលេី​ សូមមេត្តានាំយកមកប្រគល់ជូនសមត្ថកិច្ចនៅការិយា​ល័យនគរ បាលទេសចរណ៍​ នៃស្នងការដ្ឋា​ន នគរ​បាលខេត្តបាត់ដំបងឬទំនាក់ទំនងលេខទូរស័ព្ទ​ 012 503 836​ / 095 711 666 ត្បិតទូរស័ព្ទ របស់គាត់មានផ្ទុកទិន្នន័យនិង រូបភាពច្រើន ដែលគាត់ចាំបាច់ក្នុងការប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង