ព្រះចៅអធិការវត្តតាសួស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវដែលបានជួយស៊ីម៉ង់ចំនួន៥តោន សម្រាប់កសាងវត្ត

 

ភ្នំពេញ៖ ព្រះចៅអធិការ លោកគ្រូអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទវត្តតាសួស ភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគម កីឡាបាល់ទាត់ក្រសួងមហាផ្ទៃនិងលោកជំទាវ សែម សម្ផស្ស ព្រមទាំងបុត្រ ដែលបានជួយជា ស៊ីម៉ង់ចំនួន ៥តោន សម្រាប់កសាងនៅក្នុងវត្តតាសួស។

ព្រះចៅអធិការ លោកគ្រូអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទវត្តតាសួស សូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ ទទួលនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង