រដ្ឋបាលស្រុកខ្សាច់កណ្ដាលជូនដំណឹងស្ដីពីការប្រឡងជ្រេីសរេីស និងបំពេញបន្ថែម គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ បង្រៀននៅសាលាបឋមសិក្សាចំនួន៧រូប
កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាលសូមជូនដំណឹងដល់សាធារណជនដែលមានទីលំនៅអចិន្រ្តៃយ៍ក្នុងស្រុកខ្សាច់កណ្ដាល ឱ្យបានជ្រាបថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ រដ្ឋបាលស្រុកមានការប្រឡងជ្រេីសរេីស និងបំពេញបន្ថែម គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ បង្រៀននៅសាលាបឋមសិក្សាចំនួន ៧រូប តម្រូវតាមលក្ខខណ្ឌដូចខាងក្រោម៖
១៖ ជ្រើសរើសក្នុងចំណោមបេក្ខជន បេក្ខនារី ជាអតីតសិស្ស និស្សិត ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡេីងទៅ ឬសញ្ញាបត្រសមមូល។
២៖ មានសញ្ជាតិខែ្មរ អាយុចាប់ពី១៨ឆ្នាំ ដល់អាយុ៣៥ឆ្នាំ (គិតត្រឹមថ្ងៃបេីកបវេសនកាល)។
៣៖ មិនកំណត់អាយុចំពោះគ្រូបង្រៀនចូលនិវត្តន៍ និងត្រូវមានសុខភាពមាំមួនអាចបំពេញការងារបានពេញ១ឆ្នាំ។
៣៖ មានជីវប្រវត្តិច្បាស់លាស់ មិនទាន់មានការងារក្របខណ្ឌរដ្ឋ ឬវិស័យឯកជន។
៤៖ មានទីលំនៅក្នុងឃុំ ឬឃុំជាប់គ្នា។
៥៖ គ្រូកិច្ចសន្យាដែលប្រឡងជាប់ទាំងអស់ ត្រូវធានារក្សានិរន្តរភាពការងាររហូតដល់បំណាច់ឆ្នាំសិក្សា ប្រសិនបេីឈប់មុនកាលកំណត់រយៈពេល ៣ខែ ការបង្រៀនមិនត្រូវទទួលបានប្រាក់ឧបត្ថម្ភៈនោះឡេីយ។
៦៖ បេក្ខជនប្រឡងជាស្រ្តីមានផ្ទៃពោះត្រៀមលំហែមាតុភាពក្នុងកិច្ចសន្យា ពុំអនុញ្ញាតឱ្យដាក់ពាក្យនោះទេ។
រដ្ឋបាលស្រុកបញ្ជាក់ថា បេក្ខជន បេក្ខនារី អាចអញ្ជើញមកទទួល និងដាក់ពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ (វេលាម៉ោង ១៧៖០០នាទី) នៅការិយាល័យ អប់រំ យុវជន និងកីឡាស្រុកខ្សាច់កណ្ដាល។
ខាងក្រោមនេះជា លីងទីតាំងរដ្ឋបាលស្រុកខ្សាច់កណ្ដាល៖ https://maps.app.goo.gl/UnLGntmbtrpHm9d78?g_st=com.google.maps.preview.copy៕