មេប៉ូលិសខេត្តកណ្ដាល ឈឿន សុចិត្ត បញ្ជាឲ្យកម្លាំងក្រោមឱវាទចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ពាក់ព័ន្ធករណីចាប់ជំរិតមនុស្ស

កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចាប់ជំរិតមនុស្ស បន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់គណនី TikTok ឈ្មោះ SOKHUN បានបង្ហោះវីដេអូសកម្មភាពកងកម្លាំងនគរបាលស្រុកពញាឮចេញប្រតិបត្តិការបង្រ្កាបករណីចាប់ជំរិត ដោយភ្ជាប់ខ្លឹមសារថា «វត្តចេតីយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧដុង្គ មានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំបឋមឃាត់ខ្លួនបានចំនួន៧នាក់ ព័ត៌មានបឋម 22/10/2024»។

ប្រភពបានបន្តថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរសព្ទ័ 010 586 948 ជាអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរ អាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាអោយកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន០២គ្រឿង ម៉ាក ALPHARD ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9081 ០១គ្រឿង និង ម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7571 ០១គ្រឿង កំពង់ឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្ត ចំនួន០៣នាក់ រត់សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ បន្ទាប់មកកម្លាំងយើងបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះចំនួន ០២នាក់៖
១-ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១៩៩៨។ បច្ចុប្បន្នស្នាក់នៅក្នុង កាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង ( កំពង់អង្គុយក្នុងឡាន ពណ៌ស ស្ថានភាព ដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង) ២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភក្រ័ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិ ស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ)។

ក្នុងពេលនោះ កម្លាំងពាក់ព័ន្ធមួយចំនួនបានតាមស្វែងរកជនសង្ស័យបន្ទាប់មកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្តបានចំនួន ០៣នាក់រួមមាន៖
១៖ ឈ្មោះ AMANBEK ZHAIDER ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N14980188។

២៖ ឈ្មោះ MUZBOLAT ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N 12705569។

៣៖ ឈ្មោះ AMAN SYRLYBAY ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport គ្មាន។

គួរបញ្ជាក់ ចំពោះប្រតិបត្តិការនេះកម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឱ្យរត់ ចំណែកជនសង្ស័យពុំមានអាវុធបាញ់មកលើកងកម្លាំងវិញនោះទេ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង