លោក ចេង ឌីណា ណែនាំដល់តាមមូលដ្ឋាននៃឃុំនីមួយៗត្រូវពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពឲ្យបានល្អប្រសើរ
កណ្ដាល៖ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល ប្រចាំខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំស្រុកខ្សាច់កណ្តាល អគារ«ក»។
នៅក្នុងកិច្ចប្រជុំ លោក ចេង ឌីណា បានផ្តោតសំខាន់ទៅលើរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព ផ្សព្វផ្សាយ និងពង្រឹងបន្ថែមលើគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។
លោកអភិបាលស្រុកក៏បានណែនាំដល់តាមមូលដ្ឋាននៃឃុំនីមួយៗត្រូវពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពឲ្យបានល្អប្រសើរ៕