អគ្គនាយកពន្ធនាគារ ឈន សាណាត៖ ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចល ទប់ស្កាត់ការញុះញង់នៅក្នុងពន្ធនាគារ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្តត្រូវធ្វើការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចល និងបង្កើនការទប់ស្កាត់ការញុះញង់នៅក្នុងពន្ធនាគារ។
ការណែនាំរបស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃក្នុងឱអញ្ជើញដឹកនាំ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្តប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា។
ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១បានបន្តណែនាំដោយត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុតនូវអនុសាសន៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការបោះសំអាតនូវភាពអសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការដាច់ខាតចំពោះមន្ត្រីទាំងឡាយណាដែលមានសកម្មភាពល្មើសក្នុងពន្ធនាគារ។
ឯកឧត្តមបន្តទៀតថា ត្រូវលុបបំបាត់ និងបំបែកមុខសញ្ញាពិសេស និងត្រូវធ្វើការពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ជាពិសេសត្រូវពង្រឹងការអនុវត្តក្នុងការសាកល្បងសមប្រយុទ្ធហ្វឹកហាត់របស់មន្ត្រីជាប្រចាំ៕