លោកស្រី ចាន់ វិសាខា បានជូនដំណឹងនិងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅករណីជ្រុះបាត់កិច្ចសន្យាទិញលក់ដីធ្លីនិងផ្ទះល្វែង បុរីពិភពថ្មី១ តាខ្មៅ លេខ16E0E1E2 ផ្លូវNW08

កណ្ដាល៖ លោកស្រី ចាន់ វិសាខា មានទីកន្លែងកំណើតនៅឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និងបច្ចុប្បន្ននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានលេខទូរស័ព្ទ ០៧៦ ៧៧៧៧១៧ បានជូនដំណឹងដល់សារធារណៈជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជ្រាបថា លោកស្រីបានច្រឡំដៃជ្រុះបាត់កិច្ចសន្យាទិញលក់ដីធ្លីនិងផ្ទះល្វែង បុរីពិភពថ្មី១ តាខ្មៅ លេខ16E0E1E2 ផ្លូវNW08 ដោយពុំដឹងថា បានជ្រុះបាត់នៅកន្លែងណានោះទេ នៅពេលដែលលោកស្រីបានត្រូវការកិច្ចសន្យាទិញលក់ដីធ្លីនិងផ្ទះល្វែងតាខ្មៅទៅបំពេញសំណុំឯកសារផ្សេងៗស្រាប់តែរកមិនឃើញទាល់តែសោះ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។

នៅក្នុងពាក្យបណ្ដឹង លោកស្រី ចាន់ វិសាខា បានបញ្ជាក់ថា រហូតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រីបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅករណីជ្រុះបាត់កិច្ចសន្យាទិញលក់ដីធ្លីនិងផ្ទះល្វែង លេខ16E0E1E2 ផ្លូវNW08ដើម្បីឲ្យអាជ្ញាធរជួយដឹងឮ ក្រែងមានជនណារើសបានយកទៅបំពេញឯកសារផ្សេងៗ ហើយលោកស្រីគឺពុំទទួលខុសត្រូវឡើយ។

បើយោងតាមពាក្យបណ្ដឹងដែលលោកស្រី ចាន់ វិសាខា បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅគឺមានស្នាមមេដៃរបស់លោកស្រី ហើយក៏មានការចុះហត្ថលេខាប្រថាប់ត្រាបញ្ជាក់ពីលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅលេខ ៧៧៨/០២៤ ចុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង