អភិបាលខេត្តព្រះវិហារហាមមិនឲ្យអ្នកចង់ទិញដីស្របច្បាប់ធ្វើកសិកម្មនៅខេត្តទាក់ទងទៅលោកទេ ប៉ុន្តែលោកស្នើឲ្យទាក់ទងក្រុមហ៊ុនជួញដូរអចលនទ្រព្យ
ព្រះវិហារ៖ ឯកឧត្ដម គីម រិទ្ធី បានបញ្ជាក់យ៉ាងច្បាស់ៗថា «សូមកុំទាក់ទងមកឯកឧត្ដមអី ព្រោះឯកឧត្ដមពុំមែនជាភ្នាក់ងារអចលនទ្រព្យទេ»។
ការបញ្ជាក់យ៉ាងច្បាស់ៗរបស់ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្ដមនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅមុននេះបន្តិច។
នៅលើទំព័រហ្វេសប៊ុកឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់នូវខ្លឹមសារទាំងស្រុងថា «មានអ្នកចង់ទិញដីស្របច្បាប់ច្រើនអ្នក ចង់ទិញដីធ្វើកសិកម្ម នៅខេត្តព្រះវិហារ។ សូមកុំទាក់ទងមកខ្ញុំអី ព្រោះខ្ញុំពុំមែនជាភ្នាក់ងារអចលនទ្រព្យទេ។ សូមទាក់ទង ក្រុមហ៊ុនជួញដូរអចលនទ្រព្យ។ សូមអរគុណ»៕