សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង លោក លីវ វណ្ណថេង ជា «អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃួទី១ ខែវិច្ឆិកា ឆ្នាណ២០២៤បានចេញអនុក្រឹត្យតែងតាំង លោក លីវ វណ្ណថេង ជា «អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល»។ នេះបើយោងតាមអនុក្រឹត្យដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
គួរជម្រាបថា លោក លីវ វណ្ណថេង អតីតជាចៅសង្កាត់ព្រែកថ្មីនៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាអភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល៕