លោកស្នងការ សិទ្ធិ ឡោះ បានអមដំណើរការពារ សន្តិសុខសុវត្ថិភាពជូនឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញអមដំណើរការពារ សន្តិសុខសុវត្ថិភាពជូនឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អង្គកឋិនសាមគ្គីនេះ អ្នកផ្តើមបុណ្យមានឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ,ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តមលោកជំទាវជាច្រើនរូប។
អង្គកឋិនទានសាមគ្គីបានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុង វត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕