ល្បែងស៊ីសងមាន់ជល់អនឡាញកំពុងដំណើរការនៅក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ ល្បែងស៊ីសងតាមអ៊ីនធឺណិតអនឡាញជាច្រើនកន្លែងកំពុងរីកដុះដាលបើកដំណើរការឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងហុឺហារនៅក្រុងបាត់ដំបង ខណៈអាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងមិនទាន់ចុះបង្ក្រាបនៅឡើយ។

សាធារណៈជនបានសំណូមពរដល់លោកស្នងការនគរបាលខេត្តបាត់ដំបងដាស់តឿនលោក ពេជ្រ សារ៉ែនអធិការនគរបាលក្រុងបាត់ដំបងឲ្យចុះបង្ក្រាបល្បែងស៊ីសង តាមអ៊ីនធឺណិតអនឡាញទាំងនោះផង។

ប្រភពថា ករណីមាន់ជល់តាមប្រព័ន្ធអ៊ីនធឺណិតអនឡាញជាច្រើនកន្លែងអាចនឹងចរចារជាមួយក្រុមមន្ត្រីលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងហើយមើលទៅក្នុងការទទួលបាននូវលាភសក្ការៈ ឬយ៉ាងណា?

ប្រភពបន្តថា មានករណីទីតាំងល្បែងនៅផ្ទះបងអេផ្លូវ១០៤ក្រោយ៧៣ដូរលុយភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង បានកំពុងដំណើរការជាចំហ។

ប្រជាជនសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងដាស់តឿនលោកអធិការនគរបាលក្រុងបាត់ដំបង ឲ្យចុះពិនិត្យមើលបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអ៊ីនធឺណិតនោះផង៕

 

អត្ថបទដែលជាប់ទាក់ទង