លោកស្នងការ សិទ្ធិ ឡោះ ដាក់ចេញផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោស្នងការ សិទ្ធិ ឡោះ បានផ្សព្វផ្សាយ និងដាក់ចេញនូវផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ។
ការដាក់ចេញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ៦៧១៧ប្រកស្តីពីសិទ្ធិអនុអញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា និងផ្សព្វផ្សាយផែនការផ្សេងៗ ជូនដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើ លោកឧត្តមសេនីយ៍ទោស្នងការបានផ្តោតសំខាន់លើរបៀបវារ:ធំៗចំនួន៥រួមមាន៖១-ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខសណ្តាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ,២-ផ្សព្វផ្សាយប្រកាសលេខ៦៧១៧ប្រក.ស្តីពីសិទ្ធិអនុអញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា, ៣-លើកិច្ចការងារសន្តិសុខ, ៤-លើកិច្ចការងារព្រហ្មទណ្ឌ, ៥-ការបណ្តុះបណ្តាលលើកិច្ចការជំនាញកសាងនីតិវិធី នៅនិងកន្លែង៕