ក្រុមប៉ូលិសស្រុកបវេលអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ
(បាត់ដំបង)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី នៅចំណុចភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៧គ/ព្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់លោក ឆៃ វីរ: ប្រធានក្រុមប្រឹក្សាចៅក្រមជំនំជំរះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ផល នឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃទទឹង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង» កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕