អភិបាលក្រុងអរិយក្សត្រតណែនាំឲ្យរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
កណ្តាល៖ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្របានណែនាំដល់កងកម្លាំងទាំង៣ឲ្យរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ការណែនាំរបស់លោក ចាន់ តារា ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនកងកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង កងកម្លាំងផ្នែកសឹករងក្រុងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោកអភិបាលក្រុងអរិយក្សត្រ និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងបាននាំយកសម្ភារៈឧបត្ថម្ភ និងថវិការមួយចំនួនប្រគល់ជូនដល់កងកម្លាំងទាំង៣ផងដែរ៕