Breaking News: ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ចេញលិខិតកោះហៅអ្នកឧកញ៉ា ហ៊ី គីមហុង និងឧកញ៉ា ចេង សង្ហាក់ ឲ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋ

កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញលិខិតកោះហៅអ្នកឧកញ៉ា ហ៊ី គីមហុង និងឧកញ៉ា ចេង សង្ហាក់ ឲ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសាកសួរតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ ពីបទឆបោកមានស្ថានទម្ងន់ទោស។ នេះបើយោងតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅមុននេះបន្តិច។

បើតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន ២៥៩បណ្តឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត។

គួរជម្រាបជូនថា បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា មកទល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋដាក់ដាក់ពាក្យបណ្តឹងប្ដឹងអ្នកឧកញ៉ា ហ៊ី គីមហុង និងឧកញ៉ា ចេង សង្ហាក់ អគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតមានចំនួន២៥៩បណ្ដឹង ពីបទឆបោកមានស្ថានទម្ងន់ទោស៕

អត្ថបទដែលជាប់ទាក់ទង