រដ្ឋមន្ត្រីក្រសួងបរិស្ថានកំពុងជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍តំបន់ការពារធម្មជាតិសំខាន់ៗចំនួន២ ដើម្បីលើកកម្ពស់«ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី»

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ បាននិងកំពុងជំរុញឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ ដែលស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

ការថ្លែងរបស់ឯកឧត្ដម សាយ សំអាល់ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង នាដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានបន្តថ្លែងថា ការជំរុញឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា «ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង