មេPMខេត្តកណ្ដាលកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលដែលបានការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បានល្អប្រសើរក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ

កណ្ដាល៖ លោកឧត្ដមសេនីយ៍ត្រី សំ តុលា បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់លើឆន្ទៈខិតខំរបស់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ទាំងភ្លៀងមិនខ្លាចនឿយហត់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បានល្អប្រសើរ។

ការកោតសរសើរនិងការវាយតម្លៃខ្ពស់របស់លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កាលពីវេលាម៉ោង១២៖៣៥នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ក្នុងពេលដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះជួបសំណេះសំណាល សួរសុខទុក្ខ និងកោតសរសើរ ដល់កងកម្លាំងដែលបានបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ដោយជោគជ័យ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានបញ្ចប់ទៅដោយជោគជ័យ។

លោកមេបញ្ជាការក៏បាននាំយកនូវថវិការបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលជួយឧបត្ថម្ភដល់កងកម្លាំងកងរាជអាវុធហត្ថ និងសម្ភារៈមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង