លោក ចេង ឌីណា គោរពថ្លែងអំណរគុណឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ថេង ពុទ្ធិតា ដែលបានឧបត្ថម្ភទឹកសុទ្ធសរុប២៤០កេស ជូនដល់ស្នាក់ការគណបក្សឃុំទាំង១២

កណ្តាល៖ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកជំទាវ ថេង ពុទ្ធិតា ដែលបានឧបត្ថម្ភទឹកសុទ្ធសរុប២៤០កេស ជូនដល់ស្នាក់ការគណបក្សឃុំទាំង១២ នៃស្រុកខ្សាច់កណ្ដាល ដោយក្នុង១ឃុំ ទទួលបាននូវទឹកសុទ្ធចំនួន ២០កេស សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានោះ លោក ចេង ឌីណា សូមបួងសួងដល់គុណបារមីទេវតា ឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» ជួយគ្រប់គ្រង បីបាច់ ថែរក្សា ដល់ ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រកបតែនឹងព្រះពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមប្រធានបន្តដឹកនាំខេត្តកណ្ដាកឲ្យកាន់តែមានភាពរីកចម្រើន និងសុដុមរមនាបន្តទៀតជានិច្ចនិរន្តន៍តរៀងទៅ ដើម្បីបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង