ឯកឧត្តម ឈឿន សុចិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារមណ្ឌលសកម្មភាពគណបក្សទាំង១៩ ក្នុងសង្កាត់ដើមមៀន
កណ្តាល៖ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀនឯកឧត្តម ឈឿន សុចិត្ត នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារមណ្ឌលសកម្មភាពគណបក្សទាំង១៩ ក្នុងសង្កាត់ដើមមៀន។
ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦ លោកប្រធាន-អនុប្រធានមណ្ឌលសកម្មភាពទាំង១៩ និងក្រុមលេខាធិការដ្ឋាន នៅទីស្នាក់ការគណបក្សសង្កាត់ដើមមៀន។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕