ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកោះធំ ក្រុងសំពៅពូនតំណាងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត

កណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៣នេះ ឯកឧត្តម តូច ចាន់កុសល ជាអនុប្រធានទី មួយ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកោះធំ នឹងជាតំណាងដ៏ខ្ពុង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកោះធំបានដឹកនាំដង្ហែរក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកចូលរួមសរុបចំនួន៨៥០នាក់ ដែលស្ថិតក្នុងឃុំពោធិបាន, ឃុំ កោះធំ”ក” ,និងឃុំកំពង់កុង នៃស្រុកកោះធំ។

គួរជម្រាបជូនថា នៅថ្ងៃទី១៦ ខែកក្កដានេះ ឯកឧត្តម ប៉េង ពោធិ៍នា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងទទួលជួយឃុំកោះធំ”ខ”, ឯកឧត្តម សឿន ប៊ុនលី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះធំ”ខ” ព្រមទាំង ឯកឧត្តម ឃុន សុខា, ឯកឧត្តម កែវ ពៅ, ឯកឧត្តម អ៊ឹម សំអុល, ឯកឧត្តម ភី សុភាត់, ឯកឧត្តម អ៊ុយ សុផល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ទទួលជួយឃុំកោះធំ”ខ” ឯកឧត្តម ហឿន សំនៀង និង លោក ពៅ ឡាធី អនុប្រធានគណបក្សចុះមូលដ្ឋានឃុំកោះធំ”ខ” និង លោក ថេង ចាន់ពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់ស្រុក បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិកបក្សសរុប ចំនួន២៧៩នាក់ ដោយប្រើប្រាស់ម៉ូតូ ១២៣ គ្រឿង រ៉ឺម៉ក ២គ្រឿង និងរថយន្តចំនួន៩គ្រឿង ដើម្បី៖*ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតតាមដងផ្លូវជាតិលេខ២១, ផ្លូវបេតុង និងផ្សារ ក្នុងមូលដ្ឋានភូមិទាំង៥ នៃឃុំកោះធំ”ខ”។*ចុះតាមខ្នងផ្ទះផ្សព្វផ្សាយពីសមិទ្ធផលនិងគោលនយោបាយគណបក្ស បិទនិងចែកខិត្តប័ណ្ណគណបក្ស និងបានណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។*ចុះពិនិត្យ និងជួយណែនាំសមាជិកបក្សដែលមានឈ្មោះបោះឆ្នោត  ប៉ុន្តែបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ  ឱ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។*ចុះត្រួតពិនិត្យមណ្ឌលសកម្មភាពបក្សក្នុងឃុំកោះធំ”ខ”។

នៅថ្ងៃនេះដដែលឯកឧត្តម យិត បុណ្ណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង, ឯកឧត្តម ហេង រត្នពិសិដ្ឋ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់, ឯកឧត្តម គឹម ប៉ុណ្ណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង , ឯកឧត្តម ឈៀង ពេជ្រ អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់,លោក គឹត  ច័ន្ទដារ៉ារិទ្ធ អនុប្រធានទី២ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ និង លោក ឈុន ចាន់រិទ្ធី អនុប្រធានទី៣ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ បានដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងសង្កាត់សំពៅពូន ដោយមាន កម្លាំងចូលរួម៖ម៉ូតូ២៥៨ គ្រឿង,រថយន្ត២៨គ្រឿង,មេក្រូ ២ គ្រឿង,តន្ត្រីសម័យ១ គ្រឿង,ធុងបាស់៣គ្រឿង ដោយសរុបអ្នកចូលរួមចំនួន៥៨៧នាក់ ក្នុងនោះស្រី៣១៨នាក់។

ក្នុងនោះ ឯកឧត្តម ហេង រត្នពិសិដ្ឋ បានឧបត្ថម្ភចំណាយបន្ដែម ៩០០.០០០៛ និងលោក ឈុន ចាន់រិទ្ធី ឧបត្ថម្ភចំណាយបន្ថែម ៤០០.០០០៛ និង ភេសជ្ជៈចំនួន៥កេសបន្ថែមទៀត។

នៅថ្ងៃទី១៦ ខែកក្កដានេះផងដែរ ក្រុមការងារគណៈពង្រឹងសង្កាត់ជ្រោយតាកែវ ក៏បានរៀបចំហែក្បួនឃោសនារកសំលេងឆ្នោត ក្នុងភូមិសាស្រ្តសង្កាត់ជ្រោយតាកែវ ក្រោមការដឹកនាំដោយ ឯកឧត្តម ប៉ាល់ ចន្ទតារា លោក ប៊ី បានវីឡា ឯកឧត្តម វង្ស ពិសិដ្ឋ និង ឯកឧត្តម ប៊ុន សុផាត និងលោក-លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៩ ក្នុងសង្កាត់ជ្រោយតាកែវ និងមានការចូលរួមសហការពីក្រុមការងារគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិ ។

ក្នុងការរៀបចំសកម្មភាពដង្ហែក្បូនខាងលើ ក៏មានការចូលរួម ពីក្រុមការងារ និងសមាជិកបក្ស ប្រមាណ ៤៣០នាក់ ម៉ូតូ ចំនួន ១៥០គ្រឿង រថយន្តចំនួន ១៧គ្រឿង។ ការហែក្បួន ក្រុមការងារនិងសមាជិកបក្សទាំងអស់បានមកជួបជុំ គ្នាបញ្ចប់ត្រឹមម៉ោង១០និង៣០នាទី នៅក្នុងស្នាក់ការគណបក្ស សង្កាត់ជ្រោយតាកែវ។

នៅព្រឹកថ្ងៃនេះផងដែរ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រែកជ្រៃ និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រែកជ្រៃ​ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៧បានដឹកនាំក្រុមការងារប្រមាណ​៣០នាក់​ និងក្រុមការងារគណ:អចិន្ដ្រៃយ៍​បក្សសង្កាត់​ និងភូមិទាំង៧​ ប្រមាណ​ ៧០នាក់​ សរុបសមាជិក​១០០នាក់​ បានដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅទូទាំងសង្កាត់ព្រែកជ្រៃ​ ក្នុងថ្ងៃទី១៦​ នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង