ប្រជាពលរដ្ឋប្រមាណជា១៣នាក់បានពុលអាហារ ក្រោយទទួលទានអាហារប៊ូហ្វេនៅហាងមួយកន្លែងក្នុងក្រុងសៀមរាប

 

ភ្នំពេញ៖ បើតាមប្រភពព័ត៌មានបឋមថា នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៣នេះមានករណីប្រជាពលរដ្ឋប្រមាណជា១៣នាក់បានពុលអាហារបន្ទាប់ពីពួកគាត់បានចូលទៅទទួលទានអាហារនៅក្នុងហាងអាហារប៊ូហ្វេ មានយីហោ «ស្រីខួច» នៅក្រុងសៀមរាប។

ប្រភពព័ត៌មានបានបន្តថា ប្រជាពលរដ្ឋចំនួនខាងលើ ក្រោយពីពួកគាត់ទទួលទានអាហារប៊ូហ្វេក្នុងហាងខាងលើ ស្រាប់តែមានអាការរ: ឈឺពោះ រាគ ក្អួត និងចង្អោរ។

ប្រភពបន្តទៀតថា ករណីពុលអាហារខាងលើនេះ បានបណ្ដាលឲ្យមានមនុស្សចំនួន៣នាក់ មានអាការៈធ្ងន់និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន និងមនុស្ស១០នាក់ទៀតមិនធ្ងន់ធ្ងរនោះទេកំពុងបានសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។

ទាក់ទិនករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាននៅមិនទាន់អាចសុំបំភ្លឺ ឬសុំការពន្យល់បន្ថែមពីអាជ្ញាធរក្រុងសៀមរាបបាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង