បុរសអ្នកលក់ផ្កាលើផ្លូវ៦០ម៉ែត្រម្នាក់ត្រូវបានរថយន្តបុកបណ្ដាលខ្ទេចជើងទាំងសងខាងរងរបួសធ្ងន់

ភ្នំពេញ៖ បុរសអ្នកលក់ផ្កាម្នាក់ត្រូវបានរថយន្តព្រូសមួយគ្រឿងបើកលឿនដូចហោះបុកខ្ទប់នឹងរថយន្តមួយទៀតបណ្ដាលឲ្យបែកជើងខ្ទេចទាំងសងខាងគួរឲ្យរន្ធត់នៅចំនុចស្តុបមុខក្រុមហ៊ុនលក់រថយន្ត Mercedes លេីផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលដែលបុរសរងគ្រោះខាងលើកំពុងដើរលក់ផ្កាម្លិះតាមស្តុប ក៏មានរថយន្តនិងម៉ូតូផ្សេងទៀត កំពុងឈប់ស្តុបក្រហម ដើម្បីរងចាំស្តុបខៀវនៅស្តុបផ្លូវ៦០ម៉ែត្រ ស្រាប់តែមានរថយន្តព្រូស ពណ៌ខ្មៅមួយគ្រឿង បើកលឿនដូចហោញ ជ្រុលទៅបុកផ្ទប់រថយន្ត LEXUS បណ្ដាលឲ្យបុកបុរសអ្នកផ្កាផ្ទប់នឹងគូទរថយន្តព្រូសពណ៌ខៀវរួមទាំងម៉ូតូ០២គ្រឿងទៀតខ្ទេចជើងទាំងសងខាង របួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង