លោក ចេង ឌីណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២ខ្នង
កណ្តាល៖ អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាលនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុក លោក ចេង ឌីណា បានដឹកនាំលោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា កាកបាទក្រហម ស្រុកខ្សាច់កណ្ដាល អ្នកស្ម័គ្រចិត្តកាកបាទក្រហមឃុំ-ភូមិចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២ខ្នង កាលពីវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នាឱកាសនោះលោក ចេង ឌីណា បាននាំយកអំណោយអនុសាខាផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ១០០គក្រ,កៅស៊ូតង់ធំ១, ត្រីខកំប៉ុង២យួរ, មី២កេះ, ទឹកត្រី២យួរ, ទឹកស៊ីអុីវ២យួរ, មុង១, ភួយ១, កន្ទេល១ និងខ្នើយ១,ទឹកសុទ្ធ២កេស, សម្ភារផ្ទះបាយ១ឈុត សម្ភារគិតជាថវិកា៥៥០,០០០ រៀល និងឧបត្ថម្ភថវិកា ១,៤០០,០០០ រៀល និងបានឧបត្ថម្ភថវិកាដល់គ្រួសាររងផលប៉ះពាល់តិចតួច១គ្រួសារ ថវិកា២០០,០០០រៀល។
គួរជម្រាបជូនថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយពន្លត់អគ្គីភ័យដោយប្រើប្រាស់ឡានទឹកអស់៣គ្រឿងចំពោះករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕