សមត្ថកិច្ចចាប់ខ្លួនអ្នកកក្លែងជាបុគ្គលិកទូរទស្សន៍បាយ័ន

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​ សហការ​ជា​មួយកម្លាំងរបស់​ស្នងការ​ដ្ឋាន​នគរបាលរាជធានី​ភ្ភ្នំពេញចុះឃាត់ខ្លួន​អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើរសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំអង្គភាពនានាយកមកផ្ដន្ទាទោសបានហើយ។

ជនសង្ស័យ​ឈ្មោះ​ មូល​ រតន: ត្រូវបានឃាត់ខ្លួនកាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៣ ដោយអនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ។​

ជន​សង្ស័យ​បាន​សារ​ភាព​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ខាង​លើ​ពិតប្រាកដ​មែន​ចាប់​តាំង​ពី​ឆ្នាំ​២០២១ មក និងធ្លាប់​បាន​ក្លែង​បន្លំ​ជា​អ្នក​សារព័ត៌មាន​មក​ពីអង្គភាពសារព័ត៌មាន​ផ្សេង​ៗទៀត​ក្នុង​គោល​បំណង​ឆបោក​ប្រាក់។

គួរជម្រាបជូនថា កម្លាំងនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យានៅ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៣នេះ បានបញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង